អំពីយើង

Samaky Tower គឺជាអគារការិយាល័យដ៏ប្រណិតមួយមានកម្ពស់ ១២ ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាតំបន់មួយព័ទ្ធជុំវិញទៅដោយតំបន់អភិវឌ្ឍន៍មានសក្តានុពលជាច្រើន ហើយត្រូវបានគេស្គាល់ថាជាខណ្ឌដែលមានប្រជាប្រិយបំផុត ដែលស្ថិតនៅកណ្តាលទីក្រុង។ វាបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ដូចនេះអគារ Samaky​ Tower គឺជាជម្រើសដ៏ល្អមួយសម្រាប់អាជីវកម្មដែលកំពុងស្វែងរកទីតាំងសម្រាប់តម្រូវការការិយាល័យ។ អគារ samaky មានលក្ខណៈពិសេសដោយរចនាបថរបស់សំណង់ស្ថាបត្យកម្មមានភាពច្នៃប្រណិត និងបានប្រើប្រាស់នូវបរិក្ខារទំនើបៗមានគុណភាពខ្ពស់ ព្រមទាំងមានទីធ្លារធំទូលាយសម្រាប់ចតរថយន្ត ដែលធ្វើឱ្យវាក្លាយជាទីតាំងដ៏ល្អឥតខ្ចោះមួយសម្រាប់ការិយាល័យអាជីវកម្មរបស់លោកអ្នក។

បេសកកម្ម និងចក្ខុវិស័យ

ដើម្បីផ្តល់ជូននូវការិយាល័យបែបទំនើប ទាន់សម័យសម្រាប់អាជីវកម្មដែលមានទីធ្លារធំទូលាយ និងចូលរួមចំណែកក្នុងការជំរុញអាជីវកម្មលោកអ្នកអោយរីកចម្រើនតាម​រយៈការផ្ដល់ជូនឧបករណ៏បរិក្ខារប្រើប្រាស់ទំនើបៗមានគុណភាពខ្ពស់ និងប្រកបដោយសេវាកម្មល្អ។ តម្លៃស្នូលរបស់យើងគឺ៖ សុវត្ថិភាព ទំនួលខុសត្រូវ ការគោរព និងផ្ដល់នូវភាពងាយស្រួល។

បេសកកម្ម

ផ្តល់ជូននូវការិយាល័យបែបទំនើប ទាន់សម័យសម្រាប់អាជីវកម្ម ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ ការគោរព និងភាពងាយស្រួលដល់អតិថិជន

ចក្ខុវិស័យ

រួមចំណែកក្នុងការជំរុញអាជីវកម្មលោកអ្នកអោយរីកចម្រើនតាម​រយៈការផ្ដល់ជូនឧបករណ៏បរិក្ខារប្រើប្រាស់ទំនើបៗមានគុណភាពខ្ពស់ និងប្រកបដោយសេវាកម្មល្អ